Internet Connection Sharing តាមរយះ USB ជាមួយនឹង Windows Mobile 7
បើនិយាយពីការចែករំលែកអ៊ីនធើណែតពីទូរស័ព្ទដៃទៅកុំព្យូទ័រវិញ វាហាក់ដូចជារឿងសាមញ្ញណាស់សំរាប់ប្រភេទទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Symbian (e.g. Nokia) និង Andriod (e.g. HTC)។ ប៉ុន្តែសំរាប់ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Mobile 7 វិញវាគឺជារឿងគួរអោយស្មុគស្មាញបន្តិច ពីព្រោះតែប្រព័ន្ទដំណើរការនេះហាក់ដូចជាមានការរឹតត្បិតលើបព្ហារនេះ។ តែមិនថ្មីទេ សំរាប់អ្នកដែលប្រើប្រាស់ Samsung Focus និង Omnia 7 អ្នកអាចប្រើប្រាស់មុខងារចែករំលែកអ៊ីនធើណែតនេះបានដោយអ្នកអនុវត្តតាមជំហានខាងក្រោម ៖
- បើក Phone Dial រួចហើយវាយ “##634#” រួចចុច Call –> ពេលនោះ Diagnosis Menu នឹងលេចឡើង
- រួចហើយចុច “*#7284#” ពេលនោះផ្ទាំងមួយនឹងលេចឡើងដើម្បីអោយអ្នកផ្លាស់ប្តូរពី Zune ទៅ Modem ដូចខាងក្រោម
- សូមជ្រើសរើសយក “Modem, Tethered Call” ពេលនោះវានឹងទាមទារ Restart ទូរស័ព្ទរបស់អ្នក
- ពេលដែលទូរស័ព្ទរបស់អ្នកបើកឡើងវិញ សូមដោតខ្សែរ USB ភ្ជាប់ទូរស័ព្ទរបស់អ្នកនឹងកុំព្យូទ័រ ដើម្បីអោយវាចាប់ផ្តើមដំឡើង driver។
- ក្រោយពី driver ដំឡើងចប់សព្វគ្រប់ ក្នុងកុំព្យូទ័ររបស់អ្នក សូមចូលទៅ Connection នៅក្នុង Control Panel ពេលនោះអ្នកនឹងឃើញ Samsung Modem ត្រូវបានដំឡើងក្នុងកុំព្យូទ័ររបស់អ្នក។ បន្ទាប់មកអ្នកគ្រាន់តែកំណត់ព័តមាន log-in ទៅតាមប្រព័ន្ធទូរស័ព្ទដែលអ្នកប្រើប្រាស់ (ឧ. mobitel គឺ username: mobitel និង password: mobitel)
- ដើម្បី share internet connection អ្នកគ្រាន់តែ right-click លើ Samsung Modem រួចជ្រើសរើសយក connect
សំគាល់៖ វិធីសាស្រ្តខាងក្រោមអាចប្រើបានតែជាមួយនឹងទូរស័ព្ទ window mobile 7 ម៉ាក Samsung Focus និង Omnia 7 តែប៉ុណ្ណោះ។
ប្រភព ៖ wpcentral
ដោនឡូដកម្មវិធីទូរស័ព្ទ Andriod ដោយឥតគិតថ្លៃជាមួយនឹង Aptoide
ក្រៅពីការប្រើប្រាស់កម្មវិធី default market ដែលមានស្រាប់ អ្នកប្រើប្រាស់ទូរស័ព្ទ andriod អាចប្រើប្រាស់កម្មវិធី aptoide ដើម្បីដោនឡូដកម្មវិធី andriod ល្អៗដែលតំរូវអោយបង់ប្រាក់នៅក្នុង default market ដោយឥតគិតថ្លៃ។
ខាងក្រោមនេះគឺជាហេតុផលចំបងមួយចំនួនដែលអ្នកប្រើប្រាស់ទូរស័ព្ទ andriod គួរតែពិចារណាដំឡើង aptoide client ក្នុងទូរស័ព្ទ andriod ៖
- ប្រមូលផ្តុំនូវប្រភពកម្មវិធីដ៏សំបូរបែប
- កម្មវិធីសុទ្ធតែឥតគិតថ្លៃ (free and open source)
- ងាយស្រួលក្នុងការដំឡើង
- មានសុវត្ថិភាពក្នុងការប្រើប្រាស់ (តាមរយះការប្រើប្រាស់តែ repositories ណាដែលអ្នកទុកចិត្ត)រប
អំពីរបៀបដំឡើង និងប្រើប្រាស់ aptoide
- ដោនឡូដ apk របស់ aptoide រួចហើយដំឡើងវាក្នុងទូរស័ព្ទអ្នក
- ដំណើរការ aptoide ក្នុងទូរស័ព្ទរបស់អ្នក
- ពេលដំណើរការលើកដំបូង aptoide នឹងទាមទារអោយអ្នកបញ្ចូល repository (ដំបូង aptoide នឹងស្នើរអ្នកអោយប្រើប្រាស់ defaulf repository)
- សូមជ្រើសរើស “Yes”
- ពេលនោះ aptoide នឹងចាប់ផ្តើម update បញ្ជីរកម្មវិធីដែលមាននៅក្នុង repository
- ពេលរួចរាល់ហើយ អ្នកអាចចាប់ផ្តើមដោនឡូដកម្មវិធីណាដែលអ្នកពេញចិត្ត
អំពីរបៀបបន្ថែម repository
- ដំណើរការ aptoide ក្នុងទូរស័ព្ទរបស់អ្នក
- ចុចលើ “Menu” key
- ជ្រើសរើសយក Manage Repository
- បន្ទាប់មកចុចលើ New Repository
- រួចហើយវាយអាស័យដ្នាន (url) របស់ repository ថ្មីដែលអ្នកចង់បន្ថែម
ខាងក្រោមនេះគឺជាបញ្ជីរឈ្មោះ Repository ដែលកំពុងពេញនិយម
- http://apps.bazaarandroid.com/
- http://antarido.bazaarandroid.com/
- http://blackmarket.bazaarandroid.com/
- http://afshar.bazaarandroid.com/
- http://atalanta1907.bazaarandroid.com/
- http://vitoces.bazaarandroid.com/
- http://sxyman815.bazaarandroid.com/
ប្រភព៖ aptoide.com
បង្កើនថាមពលថ្មទូរស័ព្ទ Andriod ជាមួយកម្មវិធី Battery Calibration
ជាទូទៅអ្នកប្រើប្រាស់ទូរស័ព្ទ Andriod តែងតែរអូរទាំពិបញ្ហារឆាប់អស់ថ្ម ជាពិសេសសំរាប់ទូរស័ព្ទដែលប្រើប្រាស់ custom rom។ តែមិនថ្វីទេអ្នកអាចដោះស្រាយបញ្ហានេះបានតាមរយះកម្វវិធី Battery Calibration។
របៀបប្រើប្រាស់កម្មវិធីនេះគឺសាមញ្ញបំផុត៖
- ត្រូវសាកទូរស័ព្ទអោយពេញ ១០០%
- បន្ទាប់មកចុចលើប៊ូតុង Battery Calibration
- ពេល Calibrate រួចហើយ សូមដក់ប្រដាប់សាកទូរស័ព្ទចេញ
ចំណាំ៖ ក្រោយពីអនុវត្តន៍ចំណុចខាងលើរួចហើយ អ្នកគួរតែប្រើទូរស័ព្ទរបស់អ្នករហូតដល់អស់ថ្ម ហើយសាកទូរស័ព្ទឡើងវិញរហូតដល់ពេញ ១០០%។
ប្រភព៖ Andriod Market
Aliyun OS ប្រព័ន្ទដំណើរការថ្មីសំរាប់ Smartphone
ពេលខ្លះការរីកចំរើនផ្នែកបច្ចេកវិទ្យាពិតជាមិនអាចស្មានទុកជាមុនបានមែន។ តួយ៉ាងដូចជាថ្មីៗនេះ ក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយឈ្មោះ Alibaba បានទើបតែបង្កើតនូវប្រព័ន្ធដំណើរការថ្មីដ៏ពិសេសមួយដែលមានឈ្មោះថា Aliyun OS ដោយប្រើប្រាស់ប្រាស់នូវបច្ចេកវិទ្យា cloud-based service និងជាពិសេសគឺវាអាចប្រើប្រាស់បានជាមួយនឹងកម្មវិធី Andriod ទៀតផង។ ប្រព័ន្ធដំណើរការថ្មីនេះមានមុខងារពិសេសៗដូចជា email, multimedia, web browsing, storage backup និងមុខងារពិសេសៗជាច្រើនទៀតដូចប្រព័ន្ធដំណើរការ Andriod និង iOS ផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ប្រព័ន្ធដំណើរការនេះនឹងត្រូវបានដាក់អោយដំណើរការជាលើកដំបូងជាមួយនឹងទូរស័ព្ទ Tian Hua K-Touch, the W700 នៅក្នុងរយះពេលប៉ុន្មានខែខាងមុននេះ។
មើលទៅវានឹងក្លាយជាគួរប្រជែងដ៏ធំរបស់ប្រព័ន្ធដំណើរការ iOS, Andriod និង Windows Mobile។ ប៉ុន្តែរសំរាប់អ្នកប្រើប្រាស់ smartphone វិញ នេះគឺជាជំរើសមួយថ្មីទៀតសំរាប់ពួកគេ។
ប្រភព៖ slashgear.com







មតិថ្មីៗ